ព័ត៌មានអន្តរជាតិ

រុស្ស៊ីអនុម័តឲ្យប្រើ ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V សម្រាប់មនុស្ស មានវ័យលើស៦០

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ Sputnik V សម្រាប់មនុស្សមានវ័យលើស៦០ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលដកស្រង់សម្តីក្រសួងសុខាភិបាលរុស្ស៊ី។ 

តាមការចេញផ្សាយព័ត៌មានមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សមានអាយុលើស៦០ឆ្នាំ កាលពីមុន មិនត្រូវបានគេរាប់បញ្ចូលក្នុងកម្មវិធីចាប់ថ្នាំវ៉ាក់សាំងជាតិរបស់ប្រទេសរុស្ស៊ី ស្របពេលដែលមានការចាប់ថ្នាំតេស្តសាកល្បង លើក្រុមមនុស្សវ័យនេះផ្សេងៗគ្នា។ 

គួរបញ្ជាក់ថា ថ្នាំវ៉ាក់សាំងប្រឆំាងជម្ងឺកូវីដ១៩ Sputnik V គឺជាថ្នាំវ៉ាក់សាំងមួយក្នុងពិភពលោក ត្រូវបានអភិវឌ្ឍផលិតឡើងដោយវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្ត្រ  Gamaleya និងត្រូវបានចុះបញ្ជីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយក្រសួងសុខាភិបាលរុស្ស៊ី៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top