វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធរបាយការណ៍មួយ ដែលលើកឡើងថា សហរដ្ឋអាមេរិក កំពុងពិចារណាកាត់បន្ថយ កងទ័ពនៅកូរ៉េខាងត្បូង លើកលែងតែសម្ព័ន្ធមិត្តបង្កើនការរួមចំណែករបស់ខ្លួន ក្នុងការចំណាយលើវិស័យការពារជាតិ។
កាសែតប្រចាំថ្ងៃ របស់កូរ៉េខាងត្បូងឈ្មោះ Chosun Ilbo បានរាយការណ៍ថាសហរដ្ឋអាមេរិក កំពុងពិចារណាដកកងពលតូចក្នុងករណីដែលក្រុងសេអ៊ូល បដិសេធមិនទទួលយកការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការកើនឡើង ៥ ដងដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងចំណែក នៃការចំណាយសម្រាប់ការបង្កើន ២៨.៥០០ ដុល្លារ សម្រាប់កងទ័ពអាមេរិក ឈរជើងនៅខាងត្បូង។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាពិតជាមិនពិតទេចំពោះរបាយការណ៍ Chosun Ilbo ដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកកំពុងពិចារណា ដកកងទ័ពចេញពីឧបទ្វីបកូរ៉េ”៕
ដោយ ឈូក បូរ៉ា