នយោបាយ

សម្ដេចតេជោ៖​ វត្តមានខ្ញុំនៅកូរ៉េ​ នឹងជួយឲ្យលក្ខខណ្ឌការងារកូនក្មួយពលករខ្មែរ​ កាន់តែល្អប្រសើរឡើង

ភ្នំពេញ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងថា​ តាមរយៈវត្តមានសម្ដេច​ អញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូល​ អាស៊ាន-កូរ៉េ​ និងមេគង្គ-កូរ៉េ​ នៅកូរ៉េ​ ៤ថ្ងៃនេះ​ នឹងជួយឲ្យលក្ខខណ្ឌការ​ របស់បងប្អូនពលករខ្មែរ​ កាន់តែល្អប្រសេីរឡេីង​ ។ 

ខាងក្រោមនេះជាខ្លឹមសារ​ ទាំងស្រុងរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ បង្ហោះលេីបណ្ដាញសង្គមហ្វេសប៊ុក​ នៅថ្ងៃទី២៣​ វិច្ឆិកានេះថា​ ៖

សុខសប្បាយជាទេបងប្អូនជនរួមជាតិ

ពេញមួយសប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗរួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៌នៅខេត្តកំពត និងបើកការដ្ធានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ធ។

នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនប្រជាពលរដ្ធ និងកូនក្មួយសិស្ស និស្សិត ព្រមទាំងកូនក្មួយពលករ ពលការនីដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមានខ្ញុំនៅកូរ៉េ នឹងជួយអោយលក្ខ័ណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ៕

To Top