JOHANNESBURG៖ អាហ្រ្វិកខាងត្បូងបានដណ្តើមយកកន្លែងសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ជាមួយនឹងជ័យជម្នះ ៦ទល់៥ លើក្រុមហ្គាណាក្នុងទីក្រុងគែរកាលពីថ្ងៃសុក្របន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ដ៏អស្ចារ្យយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
អាហ្វ្រិកខាងត្បូងនឹងចូលរួម ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសកូតឌីវ័រ ក្នុងនាមជាអ្នកតំណាងអាហ្វ្រិកទាំង៣ ក្នុងចំណោមប្រជាជាតិចំនួន១៦ នៅប្រទេសជប៉ុននៅខែកក្កដា និងសីហាខាងមុខនេះ។ កីឡាករ និងគ្រូបង្វឹកអាហ្វ្រិកខាងត្បូង បានឱបគ្នានៅពហុកីឡដ្ឋានអន្តរជាតិ Cairo ខណៈជនជាតិហ្គាណាជាច្រើន បានយំដោយសារបាត់បង់កៅអី។
ហ្គាណាក៏បានចាញ់ដោយ បាល់ប៉េណាល់ទីទល់នឹងកូតឌីវ័រក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតវគ្គជម្រុះនៃប្រទេសទាំង ៨ ដោយធ្វើឲ្យពួកគេបាត់បង់ ឱកាសដំបូងក្នុងចំណោម២ ដែលពួកគេត្រូវទៅដល់តូក្យូ៕