បរទេស: កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា មន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាសបដិសេធ សេចក្តីរាយការណ៍ព័ត៌មានមួយរបស់កូរ៉េខាងត្បូងដោយនិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាដកទ័ពរបស់ខ្លួនចេញពី ប្រទេសកូរ៉េខាងត្បូងប្រសិនបើទីក្រុងសេអ៊ូលនឹងមិនចូលរួមវិភាគទានបន្ថែម លើការចំណាយសម្រាប់វត្តមានរបស់អាមេរិកទេនោះ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាជារឿងមិនពិតទេចំពោះរបាយការណ៍ដែលបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកបច្ចុប្បន្នកំពុងពិចារណាដកកងទ័ព ចេញពីឧបទ្វីបកូរ៉េហើយអះអាងថា គាត់មិនបានដឹងអំពីផែនការបែបនេះទេ។
ការិយាល័យលេខាធិការ របស់លោករដ្ឋមន្ត្រីការពារជាតិEsperបានបំពេញទស្សនកិច្ចនៅក្នុង ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដែលគាត់បានបញ្ជាក់ម្តងហើយម្តងទៀត នូវការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះកូរ៉េខាងត្បូង និងប្រជាជនរបស់ខ្លួន។ ព័ត៌មានទាក់ទងនឹងព័ត៌មានបែបនេះបង្ហាញ ពីគុណវិបត្តិដ៏គ្រោះថ្នាក់និងគ្មានការទទួលខុសត្រូវនៃ ប្រភពអនាមិកប៉ុណ្ណោះ៕
ប្រែសម្រួល: ស៊ុន លី