ព័ត៌មានអន្តរជាតិ

គ្រាប់កាំភ្លើងបាញ់ ចំយន្តហោះ ០៣គ្រឿង នៅលីបង់ ចំថ្ងៃអបអរឆ្នាំថ្មី

ប៊ែរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា បណ្តាញទូរទស្សន៍ក្នុងស្រុកឈ្មោះ LBCI បានរាយការណ៍ថា គ្រាប់កាំភ្លើងដោយចៃដន្យត្រូវបានគេបាញ់ ដើម្បីអបអរឆ្នាំថ្មីនៅប្រទេសលីបង់ បានបាញ់ចំលើយន្តហោះចំនួន០៣គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ មជ្ឈឹមបូព៌ា (MEA) នៅឯព្រលានយន្តហោះប៊ែរ៉ាត់ កាលពីថ្ងៃសុក្រ ។ 

យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ត្រូវបានទទួលដោយក្រុមហ៊ុន MEA ។ វាត្រូវបានគេសន្មត់ថា នឹងហោះហើរទៅកាន់ទីក្រុងឌូបៃ នៅព្រឹកថ្ងៃសុក្រ ។ នេះបើយោងតាមរបាយការណ៍ ។ 

ក្រុមហ៊ុន LBCI បានកត់សម្គាល់ថា រាល់យន្តហោះដែលចេញពីការងារសម្រាប់គោលបំណងថែទាំបណ្តាលឱ្យខាតបង់រាល់ថ្ងៃចំនួន២០ម៉ឺនដុល្លារអាមេរិក ។ 

ប្រជាជនលីបង់រិះគន់ចំពោះ ការបាញ់គ្រាប់កាំភ្លើងក្នុងឱកាសធំៗ រួមមាន ឆ្នាំថ្មីពិធីមង្គលការ និងពិធីបុណ្យសពហើយនេះបានបណ្តាល ឱ្យមានករណីស្លាប់ និងរបួសធ្ងន់ធ្ងរ ។ 

លោក Mohammad Fahmi រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់ កាលពីមុនបានព្រមានប្រឆាំងនឹងការអនុវត្តបែបនេះដោយកត់សម្គាល់ថា ប្រជាជនលីបង់មួយចំនួនធំកាន់កាប់អាវុធខុសច្បាប់នៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top