ព័ត៌មានអន្តរជាតិ

ពួក Hacker អាចប្តូរទូរស័ព្ទ ស្មាតហ្វូនប្រភេទ Android ទៅជាឧបករណ៍ធ្វើចារកម្ម ចូលប្រើកាមេរ៉ា និងមើលឃើញទីតាំង GPS

បរទេស៖ គុណវិបត្តិមួយត្រូវ បានគេរកឃើញ នៅក្នុងទូរស័ព្ទស្មាតហ្វូនប្រភេទ Android ដែលអនុញ្ញាតឱ្យពួក Hacker (ចោរបច្ចេកវិទ្យា) ជ្រៀតចូលកាមេរ៉ាដោយមិនឱ្យអ្នកប្រើប្រាស់ បានដឹង ដែលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់រយលាននាក់។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកជំនាញសន្តិសុខ បានរកឃើញភាពងាយរងគ្រោះជាច្រើន នៅលើស្មាតហ្វូនប្រភេទ Pixel ពីរផ្សេងគ្នាដែលអនុញ្ញាត ឱ្យអ្នកវាយប្រហារជៀសផុត ពីការអនុញ្ញាត។ ដោយប្រើកម្មវិធីបញ្ឆោត ទាំងឡាយ ក្រុមនេះអាចចាប់យកទិន្នន័យ ពីកាមេរ៉ា មីក្រូហ្វូន ក៏ដូចជាទីតាំង GPS ដោយមិនចាំបាច់ មានការយល់ព្រម។

គុណវិបត្តិដែល មានឈ្មោះថា CVE-2019-2234 ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវ មកពីក្រុមហ៊ុនសន្តិសុខ Chexmarx ដែលអនុញ្ញាត ឱ្យចូលប្រើកាមេរ៉ារបស់ ឧបករណ៍ដោយប្រែក្លាយឧបករណ៍ដែលគ្មានគ្រោះថ្នាក់នេះទៅជាការយកការណ៍ ដែលគួរឱ្យភ័យខ្លាច។

ដើម្បីយល់កាន់តែច្បាស់ពីរបៀប ដែលកាមេរ៉ាស្មាតហ្វូនអាចនឹងធ្វើឱ្យអ្នកប្រើប្រាស់ ប្រឈមនឹងហានិភ័យ ភាព ឯកជនក្រុមស្រាវជ្រាវសន្តិសុខ Checkmarx បានលួចចូលទៅក្នុងកម្មវិធីដែលគ្រប់គ្រង កាមេរ៉ាទាំងនេះដើម្បីកំណត់ ពីសេណារីយ៉ូការរំលោភបំពាន ដែលអាចកើតមាន។

‘មាន Google Pixel 2 XL និង Pixel 3 នៅនឹងដៃ ក្រុមការងារ របស់យើង បានចាប់ផ្តើមស្រាវជ្រាវកម្មវិ Google Camera ហើយនៅទីបំផុតរកឃើញនូវភាព ពាក់ព័ន្ធជាច្រើនដែលងាយរងគ្រោះ ពីបញ្ហានៃការអនុញ្ញាត៕ប្រែសម្រួលៈ ណៃ តុលា

To Top