សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រេស៊ីល សរុបបានកើនឡើងដល់១៩៥.៤១១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៦២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីចំនួន២៤.៦០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៧.៧០០.៥៧៨នាក់ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ បន្ទាប់សហរដ្ឋអាមេរិក និងឥណ្ឌា ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា