ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដី នៅណ័រវេសន៍ បណ្តាលឲ្យស្លាប់ម្នាក់ និងមនុស្សចំនួន០៩នាក់ នៅបន្តបាត់ខ្លួន

អូស្លូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា កាលពីថ្ងៃសុក្រ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន០១នាក់ និងបន្តស្វែងរកមនុស្សចំនួន០៩នាក់ផ្សេងទៀតដែលបន្តបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍បាក់ដាក់ហូរច្រោះកប់ដោយល្បាប់ភក់មកលើលំនៅដ្ឋានជាច្រើននៅភូមិ Norwegian ។

គេបានដឹងថា មានបាត់ស្រុតពីតំបន់កូនភ្នំ នៅ Ask ចម្ងាយប្រមាណ២៥គីឡូម៉ែត្រស្ថិតនៅភាគឦសាននៃរដ្ឋធានី អូស្លូ កាលពីយប់ថ្ងៃអង្គារ ដោយបានហូរច្រោះកប់ផ្ទះជាច្រើនខ្នង ឬធ្វើឲ្យខូចខាតផ្នែកជាច្រើននៃផ្ទះសម្បែងទាំងអស់នោះ ។

ប៉ូលិសដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “សាកសពមួយត្រូវបានរកឃើញនៅក្នុងគ្រាដែលមានគ្រោះបាក់ដីនោះកើតឡើង” ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ណ័រវេសន៍បានឲ្យដឹងថា ឧទ្ធម្ភាគចក្រក្រុមគ្រូពេទ្យ០១គ្រឿង និងរថយន្តជួយសង្គ្រោះជាច្រើនគ្រឿងនៅកន្លែងកើតហេតុ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top