ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍មានចំនួន២៤នាក់បន្ថែមទៀត ដែលលើសពីថ្ងៃមុន ដែលមានចំនួន២២នាក់ ។
គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ១៦នាក់ក្នុងចំណោមអ្នកឆ្លងជំងឺជាអ្នកនាំចូលដែលមកពីបរទេស ។
ក្នុងចំណោមនោះមាន០៨នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ដោយ០៤នាក់រកឃើញនៅខេត្តភាគឦសាន គឺខេត្ត Heilongjiang ហើយ០២នាក់នៅខេត្ត Liaoning ម្នាក់នៅរដ្ឋធានីប៉េកាំង និងម្នាក់ទៀតនៅខេត្ត ហឺប៉ី ។
សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅដែនដីគោករបស់ប្រទេសចិន នាពេលបច្ចុប្បន្ននេះ មានចំនួន៨៧.១១៧នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅថេរ គឺ៤.៦៣៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា