ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្ហាញមូលដ្ឋានក្រោមដី សម្រាប់ផ្ទុក “ មីស៊ីលយុទ្ធសាស្ត្រ” នៅឈូងសមុទ្រពែក្ស

បរទេស៖ អ៊ីរ៉ង់បានបង្ហាញមូលដ្ឋានក្រោមដី សម្រាប់ផ្ទុក “ មីស៊ីលយុទ្ធសាស្ត្រ” នៅឈូងសមុទ្រពែក្សរបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់ផ្សាយវីដេអូ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រ បានបង្ហាញពីប្រមុខឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់ឧត្តមសេនីយ៍ Hossein Salami, ដែលកំពុងធ្វើដំណើរទៅមើលអ្វីដែលមើលទៅដូចជាផ្លូវរូងក្រោមដីដ៏វែង ដែលមានផ្ទុកកាំជ្រួចនិងមីស៊ីលបាញ់។

ឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ គឺជាចំណុចមួយនៅក្នុងជម្លោះដែលកើតមានជាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ជាមួយប្រទេសជិតខាងអារ៉ាប់ និងសហរដ្ឋអាមេរិក។ អារ៉ាប់ប៊ីសាអូឌីត និងបណ្តាប្រទេសនៅឈូងសមុទ្រពែក្សផ្សេងទៀត បានអំពាវនាវឱ្យមានការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែមេដឹកនាំអ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា ឃ្លាំងអាវុធទាំងនេះមិនមានសម្រាប់ការចរចាទេ។

នៅពេលក្រុងតេហេរ៉ង់សងសឹក ចំពោះការសម្លាប់គោលដៅរបស់សហរដ្ឋអាមេរិក ទៅលើឧត្តមសេនីយ៍កំពូល Qassem Soleimani កាលពីខែមករាឆ្នាំ ២០២០ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់នៅទីតាំងអាមេរិកនៅប្រទេសអ៊ីរ៉ាក់វិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top