ព័ត៌មានជាតិ

ឆ្នាំថ្មីពីមីជាតិ តូចជាងមុន ស្អាតជាងមុន តម្លៃត្រឹមតែ…

ភ្នំពេញ ៖ ឆ្នាំថ្មី មីជាតិបានប្តូររូបរាងកេសថ្មី ជាមួយនឹងភាពស្រស់ស្អាត កាន់តែរឹងមាំ និងរសជាតិកាន់តែប្រសើរ ដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួល ក្នុងការប្រើប្រាស់ ដល់ប្រជាជនកម្ពុជា ។

លោក ហុង សុវណ្ណ ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានឲ្យដឹងថា បន្ទាប់ពីគុណភាព និងរសជាតិ ការវេចខ្ចប់មីជាតិ គឺជាកត្តាដ៏សំខាន់ ដែលបញ្ជាក់អំពីអនាម័យ សុវត្ថិភាពចំណីអាហារ និងភាពថ្មីស្រស់នៃផលិតផល។ ទាំងនេះ គឺជាអ្វីដែលក្រុមហ៊ុន តែងតែយកចិត្តទុកដាក់។

នៅក្នុងឆ្នាំថ្មីនេះ មីជាតិបានផ្លាស់ប្តូរសម្បកកេសថ្មី ដែលសម្បកកេសនេះត្រូវបានផលិតដោយវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ ដើម្បីធានានូវភាពរឹងមាំ រក្សាសភាពដើម របស់ផលិតផល រក្សាគុណភាពផលិតផល និងរក្សាភាពស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ ។ នេះ ជាអ្វីដែលលោក ហុង សុវណ្ណ បានលើកឡើង។

ជាមួយគ្នានេះ លោកជំទាវ ជីង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍ថា “ចាប់តាំងពីថ្ងៃ ដែលយើងបង្កើតមីជាតិមក យើងបានប្តេជ្ញាបន្តបង្កើត នូវគំនិតច្នៃប្រឌិត ដើម្បីនាំមកជូនបងប្អូនជនរួមជាតិនូវអ្វីដែលថ្មី និងប្រសើរបំផុតស្របតាមការវិវឌ្ឍន៍ នៃបច្ចេកវិទ្យាថ្មីៗ។”


“ជាក់ស្តែងថ្ងៃនេះ មីជាតិបាននាំមកនូវសម្បកវេចខ្ចប់ថ្មី រចនាឡើងដើម្បីភាពស្រស់ស្អាត និងមានភាពទាក់ទាញ ជាសម្បកកេស មានគុណភាពខ្ពស់ និងមានប្រសិទ្ធភាព ក្នុងការការពារគុណភាព ផលិតផលបានកាន់តែប្រសើរ រក្សាបាននូវសភាពដើម ភាពស្រស់ថ្មី និងរសជាតិឲ្យនៅល្អឥតខ្ចោះ ។” លោកជំទាវបានបន្ថែមដូច្នេះ។

កេសថ្មីនេះ បានរចនាក្នុងរូបភាពពណ៌ការ៉ុត ដែលជាពណ៌តំណាងផលិតផលមីជាតិ និងមានទំហំតូចជាងមុន ដែលបង្កជាភាពងាយស្រួល ក្នុងការកាន់ និងរក្សាទុក ជាមួយនឹងបរិមាណ ២៤កញ្ចប់ ក្នុងមួយកេស និងមានតម្លៃត្រឹមតែ១៦០០០រៀល ក្នុងមួយកេស សម្រាប់គ្រប់រសជាតិ ។ ចំណែក លក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាង រូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស ៕

To Top