ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្នើឲ្យអាមេរិក ជួយក្នុងការដោះស្រាយ បញ្ហាជាមួយជប៉ុន

បរទេស៖រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍បានស្នើឲ្យសហរដ្ឋអាមេរិកជួយ ក្នុងដំណើរដោះស្រាយបញ្ហាជាមួយប្រទេសជប៉ុន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលក្រសួងការបរទេសនៃទីក្រុងសេអ៊ូលនិយាយ ក្រោយជំនួបទ្វេភាគីមួយ នៅជំនួបកំពូល G20។

លោក កាង គ្យុងវ៉ា រដ្ឋមន្តរីការបរទេសកូរ៉េខាងត្បូង បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Sullivan នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ក្នុងទីក្រុង ណាហ្គូយ៉ា ប្រទេសជប៉ុន ក្រោយមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បែរមកបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់វិញ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា លោក កាង គ្យុងវ៉ា និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានព្រមព្រៀងធ្វើទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាដទៃៗទៀត ដែលរួមមានទាំងការបែងចែកចេញថ្លៃវត្តមាន យោធាអាមេរិកនៅកូរ៉េខាងត្បូង៕

ប្រែសម្រួល៖ ប៉ាង កុង

To Top