ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចេញមកឌឺដងផ្លែផ្កាឲ្យលោកស្រី មូរ សុខហួរថា “ល្ខោនសម្តែងដែលដឹកនាំដោយលោកស្រី មូរ សុខហួរ ត្រូវបរាជ័យដោយគ្មានអ្នកមើល”។
លោកថា “យាយហួរមិនមែនមិនដឹងខ្យល់ទេតែអត់វីសាគេមិនឲ្យឡើងយន្តហោះទេ តែនៅតែចចេសលេងល្ខោន។ គេទាំងអស់គ្នាបានឡេីងយន្តហោះ ចំណែកក្រុមឧទ្ទាមនៅធ្វេីមុខស្ប៉េះ អត់បានទៅនឹងគេ ។
លោកបន្តថា លោកស្រីបាននិយាយថាធ្វេីអ្វីក៏ដោយត្រូវឲ្យច្បាស់ ឥឡូវច្បាស់លាស់មែនដោយសារអត់បានមកស្រុកខ្មែរ ។ ដោយសារកម្ពុជាជានីតិរដ្ឋ ទេីបលោកស្រី មូរ សុខហួរអត់បានចូលស្រុកខ្មែរ ។
លោក សុខ ឥសាន បន្តឌឺដងទៅលោកស្រី មូរ សុខហួរថា អ្នកដែលកំសាកគឺអ្នកមិនបានចូលស្រុកខ្មែរ ។
សូមបញ្ជាក់ថា លោកស្រី មូរ សុខហួរ ត្រូវខកខានមកកម្ពុជាដោយសារមិនអាចឡេីងយន្តហោះមកប្រទេសសិង្ហបុរី ព្រោះគ្មានឯកសារគ្រប់គ្រាន់ ក្រោយរៀបចេញពីព្រលានយន្តហោះLos Angeles California កាលពីថ្ងៃ១៥ មករា ខណៈតាមគម្រោងនឹងមកដល់កម្ពុជាថ្ងៃ១៧ មករានេះ៕