ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបើកការធ្វើដំណើរ តាមអាកាស ជាមួយហ្វាំងឡង់ វៀតណាម ឥណ្ឌានិងកាតា

បរទេស៖ អាជ្ញាធររបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា ជើងហោះហើរ រវាងទីក្រុងមូស្គូ និងរដ្ឋធានីប្រទេសហ្វាំងឡង់ វៀតណាម ឥណ្ឌានិងប្រទេសកាតា ដែលត្រូវបានផ្អាក ចាប់តាំងពីសប្ដាហ៍មុនៗនៃការរាតត្បាតឆ្លងកូវីដ១៩នោះ នឹងចាប់ផ្តើមដំណើរការវិញ ចាប់ពីថ្ងៃទី២៧ ខែមករា ក្រោយការវិនិច្ឆ័យរោគរាតត្បាតជាក់លាក់ត្រូវបានបំពេញ។ 

សេចក្តីថ្លែងការណ៍ ដែលត្រូវបានចែករំលែក ក្រោយកិច្ចប្រជុំមួយរបស់ទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណារបស់រដ្ឋាភិបាលនោះ បាននិយាយថា ប្រទេសទាំង៤នោះ កំពុងឃើញមានករណីថ្មីតិចជាង៤០ករណី ក្នុងមួយសប្ដាហ៍ នៅក្នុងចំណោមមនុស្ស១០០.០០០នាក់។  

គួរបញ្ជាក់ថា ទន្ទឹមគ្នានេះដែរ មជ្ឈមណ្ឌលឆ្លើយតបមេរោគកូរ៉ូណា បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីជម្ងឺកូវីដ១៩ថ្មីចំនួន២៤.០៩២ ក្នុងពេល២៤ម៉ោងកន្លងទៅ គឺថយចុះពី២៤.៧១៥ករណីកាលពីថ្ងៃមុន ធ្វើឲ្យមានករណីមេរោគកូរ៉ូណាសរុបចំនួន៣.៥៤៤.៦២៣ករណី៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top