ព័ត៌មានអន្តរជាតិ

ករណីគ្រោះបាក់ដី នៅកេនយ៉ា សម្លាប់មនុស្ស រហូតដល់៤៣នាក់

ណៃរ៉ូប៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមមន្ត្រី ក្នុងស្រុក បានបញ្ជាក់កាលពី ថ្ងៃអាទិត្យថា ចំនួននៃអ្នកស្លាប់ ដោយសារគ្រោះបាក់ដី ដែលបានវាយប្រហារមកលើ បណ្តាភូមិមួយចំនួន នៅភាគពាយព្យ នៃប្រទេសកេនយ៉ា នៅក្រុង West Pokot បានកើនឡើងដល់៤៣នាក់ ហើយក្រុមជួយសង្គ្រោះកំពុងតែខិតខំដើម្បីស្វែងរកជនរងគ្រោះជាច្រើនដែលកំពុងបាត់ខ្លួន ។

លោក John Lonyangapuo អភិបាលក្រុង West Pokot ត្រូវបានស្ថានីយវិទ្យុ ក្នុងស្រុកដកស្រង់សម្តី យកមកផ្សព្វផ្សាយថា “ខ្ញុំទទួលបានសេចក្តីរាយការណ៍ ពីក្រុមរុករកថា ចំនួននៃអ្នកស្លាប់ បានកើនឡើង ដល់៣នាក់ហើយ” ។

គួរបញ្ជាក់ថា គ្រោះបាក់ដីដ៏ធំមួយ បានកើតឡើងនៅក្នុងភូមិ មួយចំនួន នៅក្រុង West Pokot បន្ទាប់ពីមានភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ជិតគ្នា គឺប្រទេសជិតខាង អ៊ុយហ្គង់ដា និងស៊ូដង់ខាងត្បូង ដែលបណ្តាលឲ្យមានមនុស្ស អស់ជាច្រើននាក់ ហើយសហគមន៍ ជាច្រើនត្រូវផ្លាស់ទី និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ និងស្ពានរងការ ខូចខាត ។

រដ្ឋាភិបាលបានដាក់ ពង្រាយក្រុមប៉ូលិស និងយន្តហោះជួយសង្គ្រោះ ដើម្បីស្វែងរកជនរងគ្រោះ ដែលកំពុងបាត់ ខ្លួនជាច្រើននាក់ ដែលកប់នក្រោមល្បាប់ភក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top