នយោបាយ

ព្រះមហាក្សត្រកម្ពុជា អបអរសាទរលោក ចូ បៃឌិន ក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិកជាផ្លូវការ

ភ្នំពេញ ៖ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារ អបអរសាទរលោក ចូ បៃឌិន (Joe Biden) ក្នុងឱកាសដ៏វិសេសវិសាលដែល លោកបានក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា លោក ចូ បៃឌិន បានស្បថចូលកាន់តំណែង ជាប្រធានាធិបតី អាមេរិកទី ៤៦ ជាស្ថាពរហើយ ដោយបញ្ចប់នូវដំណើរ ផ្លាស់ប្តូរនយោបាយ ដ៏គួរឱ្យកត់សម្គាល់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top