បច្ចេកវិទ្យា

កុំភ័យអី ប្រសិនបើហ្វេសប៊ុក ទាមទារ ឱ្យលោកអ្នក វាយបញ្ចូល លេខសម្ងាត់ ឡើងវិញនោះ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក ជាមួយទូរសព្ទដែលមាន ប្រព័ន្ធប្រតិបត្តិការ iOS មួយចំនួនត្រូវបានទាមទារ ឱ្យវាយបញ្ចូលលេខសម្ងាត់ឡើងវិញ ដើម្បីអាចចូលប្រើប្រាស់ កម្មវិធីនេះ។

បើតាមការផ្សព្វផ្សាយ តាមរយៈផេក របស់ក្រុមហ៊ុនហ្វេសប៊ុក បានឱ្យដឹងថា បញ្ហានេះគឺដោយសារតែ មានការផ្លាស់ប្ដូរ នៅក្នុងការកំណត់ប្រព័ន្ធ របស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន បញ្ហានេះក៏ត្រូវបានធ្វើការ កែសម្រួល រួចហើយផងដែរ។ ដូច្នេះសូមអ្នកប្រើប្រាស់ កុំមានការព្រួយបារម្ភ ដោយគិតថា គណនីហ្វេសប៊ុក របស់លោក អ្នកអាចមានការជ្រៀតចូល ណាមួយនោះ។

ជាចុងក្រោយនាយកដ្ឋាន សូមធ្វើការក្រើនរំឭក ដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យប្រើលេខសម្ងាត់ ដែលពិបាកនឹងស្មាន និងបើកប្រើប្រព័ន្ធ Two-Factor Authentication (2FA) ដើម្បីការពារគណនី របស់លោក អ្នកពីការវាយប្រហារ៕

To Top