ព័ត៌មានអន្តរជាតិ

ប្រធានយូអិន ទទួលវ៉ាក់សាំង នៅក្នុងទីក្រុងញូវយ៉ក

បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះបានសរសេរថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres គឺបានទទួលវ៉ាក់សាំងកូវីដជាលើកដំបូងរបស់លោក ហើយនៅនៅក្នុងទីក្រុងញូវយ៉ក។

ប្រធានអង្គការសហប្រជាជាតិរូបនេះ ក៏បានធ្វើការបង្ហោះសារជាផ្លូវការនៅលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរថា លោកពិតជាមានអារម្មណ៍រីករាយនិងសំណាងដែលអាចទទួលបានវ៉ាក់សាំងដូសដំបូង ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិ

ក្នុងការធ្វើឲ្យច្បាស់លាស់ថាវ៉ាក់សាំង នឹងអាចទទួលបានទៅមនុស្សគ្រប់គ្នាតាមគោលការណ៍សមធម៍។

គួរឲ្យដឹងដែរថាការទទួលបានវ៉ាក់សាំងនេះ គឺដោយសារតែលោក Guterres មានវ័យ៧១ឆ្នាំ ស្របទៅនឹងគោលការណ៍ចែកចាយដំបូង សម្រាប់តែមនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ។

កាលពីខែធ្នូកន្លងទៅលោក Guterres ក៏ធ្លាប់បានប្រកាសហើយដែរថាលោកនឹងរីករាយក្នុងការធ្វើការចាក់វ៉ាក់សាំងដោយផ្ទាល់ ជាសាធារណៈស្របទៅតាមកាតព្វកិច្ចរបស់គាត់ជាប្រជាពលរដ្ឋម្នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top