បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាអង្គការសុខភាពពិភពលោក WHO បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះសហភាពអ៊ឺរ៉ុបទៅលើការរៀបចំកិច្ចការងារគ្រប់គ្រងការនាំចេញវ៉ាក់សាំង ដែលផលិតនៅក្នុងប្លុករបស់ខ្លួន។
ជាការឆ្លើយតបសហភាពអ៊ឺរ៉ុប EU កំពុងបានចាប់ផ្តើមធ្វើការវាស់វែងនិងត្រួតពិនិត្យឡើងវិញអំពីបញ្ហាផលិត និងចែកចាយវ៉ាក់សាំងដែលយឺតយ៉ាវជាងរំពឹងទុក។កាលពីមុននេះបន្តិចប្រធានអង្គការសុខភាពពិភពលោក Dr Tedros Adhanom Ghebreyesus ក៏ធ្លាប់បាននិយាយទាំងព្រួយបារម្ភ ដែរថាការចែកចាយវ៉ាក់សាំងបែបជាតិនិយមនឹងនាំឲ្យ មានការងើបឡើងវិញកាន់តែយឺតយ៉ាវ។
លក្ខណ្ឌមួយចំនួនដែលគេហៅថា ជាតម្លាភាពបានកំពុងតែផ្តល់អំណាចដល់បណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប ក្នុងការបដិសេធការអនុញ្ញាត សម្រាប់ការនាំចេញវ៉ាក់សាំងប្រសិនបើក្រុមហ៊ុនទាំងនោះ មិនគោរពកិច្ចសន្យាដែលមានស្រាប់ជាមួយសហភាពអឺរ៉ុប។
អ្វីដែល WHO ព្រួយបារម្ភនោះគឺថាគណកម្មការអ៊ឺរ៉ុប បានបញ្ជាក់ថា៖ការការពារសុវត្ថិភាពជូនពលរដ្ឋរបស់យើង គឺជាការងារអទិភាពនិងព្យាយាមធ្វើឲ្យបានខណៈដែលពេលនេះយើងហាក់ដូចជា មិនមានជម្រើសច្រើនឡើយដើម្យីធ្វើការអនុវត្តវាឲ្យបាន៕
ប្រែសម្រួល៖ស៊ុនលី