នៅថ្ងៃទី២១ខែមករាកាលពីឆ្នាំ ១៩៩៦នាវាចម្លងមួយគ្រឿងបានលេចនៅក្នុងព្យុះដែលមិននឹកស្មានដល់មួយនៅឆ្នេរសមុទ្រ ស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីដែលជាលទ្ធផលវាបានសម្លាប់មនុស្សរហូតទៅដល់៣៤០នាក់។
សាឡាងចម្លងអ្នកដំណើរដែលមានឈ្មោះ Gurita ទម្ងន់៥៥៥តោនត្រូវបានគេប្រើដើម្បីដឹកអ្នកដំណើរក្នុងការឆ្លង ទៅមករវាងកោះនានានៅឥណ្ឌូនេស៊ី។
នៅថ្ងៃទី២១ខែមករាកាលពីឆ្នាំ១៩៩៦ វាត្រូវបានដាក់ឲ្យធ្វើដំណើរក្នុងផ្លុវរយៈខ្លីមួយចេញពីទីក្រុងហ្សាកាតាទៅ សាបាងដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាចំនួនពិតប្រាកដ មិនអាចកំណត់បានក៏ដោយប៉ុន្តែគេអាចសន្មតបានថាមានមនុស្សប្រហែលជា៤០០នាក់ ដែលបានជិះពីលើនាវានេះនៅពេលវាចាប់ផ្តើមចាក់ចេញពីផែ។
Guritaបានលិចភ្លាមៗ ហើយទឹកដែលនៅព័ទ្ធជុំវិញបានហូរចាក់បំពេញពីលើសាឡាងយ៉ាងរហ័សហើយក្នុងពេលជាមួយគ្នា ដែរត្រីឆ្លាមបានសម្លាប់ខាំយកទាំងមនុស្សដែលស្លាប់និងរស់។មិនមានក្រុមការងារ ជួយសង្គ្រោះបានមកដល់ភ្លាមៗឡើយក្នុងនោះមានក្មេងស្រីម្នាក់ដែលបានបណ្តែតខ្លួន នៅលើសមុទ្រអស់រយៈពេល១៦ម៉ោងទើប
អាចប្រទះឃើញប៉មត្រួតពិនិត្យ ហើយនាងបានក្លាយទៅជាមនុស្សទី៤៧ប៉ុណ្ណោះដែលបានរួចជីវិតពីឧប្បទ្ទេវហេតុដ៏អាក្រក់មួយនេះ៕
ប្រែសម្រួល:ស៊ុនលី