ព័ត៌មានអន្តរជាតិ

ចិន ព្រមានតៃវ៉ាន់ថា ការស្វែងរងឯករាជ្យ គឺមានន័យថាជាសង្គ្រាម

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាប្រទេសចិននៅពេលចុងក្រោយនេះ បានធ្វើការព្រមានកាន់តែខ្លាំងទៅលើកោះតៃវ៉ាន់ដែលប៉ុនប៉ងស្វែងរកឯករាជ្យពីចិននោះ គឺជាសកម្មភាពស្មើនឹងពាក្យថាធ្វើសង្គ្រាម។

ការព្រមាននេះគឺត្រូវបានគេមើលឃើញថា បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីចិនបានចាប់ផ្តើមឈានមួយដំណាក់ទៀត សម្រាប់សកម្មភាពយោធារបស់ខ្លួនដោយមានទាំងការហោះហើរយន្តហោះចម្បាំង ជាច្រើនគ្រឿងនៅពីលើកោះនេះផងដែរ។

វាក៏ត្រូវបានគេមើលឃើញថា ដែរថាបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីថ្មីអាមេរិកលោក Joe Biden បានបញ្ជាក់សាជាថ្មីចំពោះជំហគាំទ្រអាមេរិកទៅលើកោះតៃវ៉ាន់ ព្រមទាំងការគាំទ្ររបស់លោកចំពោះបញ្ហានៅអាស៊ីផងដែរ។

អាមេរិកបានឆ្លើយតបទៅនឹងការព្រមាន ចុងក្រោយរបស់ចិនដោយពាក្យថា unfortunate ហើយបន្ថែមថាភាពតានតឹងទាំងនេះនឹងមិនអាចនាំឲ្យទៅដល់ការកើតមានការប្រឈមមុខគ្នាណាមួយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top