ព័ត៌មានអន្តរជាតិ

ថៃ កំពុងស្ទាក់ស្ទើរ ក្នុងការទទួល បានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងពេលដែលអឺរ៉ុប ដាក់ចេញយន្តការ នាំចេញវ៉ាក់សាំង

បរទេស៖ ឥឡូវនេះរដ្ឋាភិបាលថៃ ហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការបញ្ជាក់ថា តើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកទី ២ នឹងមកដល់ប្រទេសថៃក្នុងខែមិថុនា ដូចដែលបានរំពឹងទុកនោះដែរឬទេ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួននឹងស្វែងរកការដាក់ចេញនូវយន្តការមួយ ដែលអនុញ្ញាតឱ្យសមាជិករារាំងការនាំចេញ ប្រសិនបើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺរបស់សហភាពអឺរ៉ុបមិនទាន់ ត្រូវបានបំពេញតាមតម្រូវការនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលមានការព្រួយបារម្ភអំពីលទ្ធភាពនៃការដាក់កម្រិត លើការនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានចាប់ផ្តើមចរចាជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងអឺរ៉ុប។

លោកវេជ្ជបណ្ឌិត Sophon Mekthon ប្រធានអនុគណៈកម្មាធិការរបស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងវ៉ាក់សាំង Covid-19 បានមានប្រសាសន៍ថា វ៉ាក់សាំងដំបូងបង្អស់ចំនួន ៥ ម៉ឺនដូសដំបូង នៃថ្នាំវ៉ាក់សាំង AstraZeneca ដែលរំពឹងថា នឹងមកដល់ប្រទេសថៃក្នុងខែកុម្ភៈនឹងត្រូវបានផ្តល់ជូន ដល់បុគ្គលិកសុខាភិបាល និងអ្នកដែលមានសុខភាពខ្សោយនៅតាមបណ្តាខេត្តដែលមានចំនួនឆ្លងខ្ពស់។ នៃអនុគណៈកម្មាធិការរបស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងវ៉ាក់សាំង Covid-19 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top