បរទេស៖ នៅថ្ងៃអាទិត្យ រដ្ឋាភិបាលថៃបានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៨២៩ នាក់ ដែលបានកើនឡើងសរុបចាប់តាំងពីការចាប់ផ្តើមរាតត្បាតមួយឆ្នាំកន្លងទៅរហូតដល់ ១៨ ៧៨២នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃអាទិត្យដដែល មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់គឺនៅ ៧៧ នាក់ដដែល។
អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីដែលបានរកឃើញទាំង ៨២៩នាក់នោះ គឺមាន ៨២២ នាក់ ឆ្លងក្នុងសហគមន៍ និង ករណីនាំចូលមាន ៧នាក់៕
ប្រែសម្រួលៈ ណៃ តុលា