ភ្នំពេញ ៖ ក្រុមមេធាវីស្ម័គ្រចិត្ត នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិគ្រោះយោបល និងផ្តល់ប្រឹក្សាផ្នែកច្បាប់ តាមទូរស័ព្ទដោយឥតគិតថ្លៃ សម្រាប់សាធារណជន ដែលមានចំងល់ និងក្តីកង្វល់លើផ្នែកច្បាប់ ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ។
សម្រាប់ព័ត៌មាន បន្ថែមទាក់ទងករណីនេះ អាចទំនាក់ទំនងទៅលោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជាប្រធានក្រុមអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕