ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មានថា បរិវេណគុកទួលស្លែងឆ្នាំ១៩៧៩ ចាប់ពីរបងខាងជើងអតីត វិទ្យាល័យយុគន្ធរដល់កែងផ្លូវទល់មុខវត្តមហាមន្ត្រី (វីដេអូ)

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបកស្រាយបញ្ជាក់ថា បរិវេណគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៩មានព្រំប្រទល់ចាប់ពីរបងខាងជើង នៃអតីតវិទ្យាល័យយុគន្ធរ ទៅទល់នឹងកែងផ្លូវទល់មុខវត្តមហាមន្ត្រី ។

តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ បានសូមទោសគណៈកម្មការរៀបចំបោះផ្សាយ ពីសារមន្ទីរគុកទួលស្លែង ។ ជាធម្មតាលោកបានធ្វើលិខិតមិនចំហទេ តែដោយសៀវភៅបោះរួចទៅហើយ ទើបលោកបង្ហោះជាសាធារណៈតែម្តង ។

លោកបញ្ជាក់ថា “នៅលើចំណុចដែលថាតើ គុកទួលស្លែងមានបរិវេណត្រឹមណា ខ្ញុំសូមជំរាបថា បរិវេណដែលបោះលើសៀវភៅជាបរិវេណទី ១ ប៉ុណ្ណោះ តាមពិតបរិវេណគុកទួលស្លែងពេលខ្ញុំទៅដល់ នៅខែមីនា ១៩៧៩ គឺចាប់ពីរបងខាងជើងនៃ​ អតីតវិទ្យាល័យយុគន្ធរ ទៅទល់នឹងកែងផ្លូវទល់មុខវត្តមហាមន្ត្រី”។

លោករដ្ឋមន្រ្តីបន្ថែមថា តាមរយៈរូបភាពមួយសន្លឹកនេះ គឺជារបងគុកធ្វើពីសង្កសីកាត់ចុងសម្រួច ហើយលាតដល់​កាច់ជ្រុងវិថីម៉ៅសេទុង៕

ដោយ៖ ធី លីថូ

To Top