ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ដាក់បង្ហាញគ្រោងការបង្កើត កសិដ្ឋានផលិតថាមពលពីខ្យល់តម្លៃ ៤៣ពាន់លានដុល្លារ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បុងបានដាក់ការបង្ហាញ នូវផែនការដ៏អស្ចារ្យមួយ ដែលមានតម្លៃរហូតទៅដល់ ៤៨,៥ទ្រីលានវ៉ុន ឬប្រមាណជា៤៣,២ពាន់លានដុល្លារ ក្នុងការកសាងរោងចក្រ ផលិតថាមពលពីខ្យល់ ដ៏ធំបំផុតលើលោក។

គួរឲ្យដឹងដែរថា រោងចក្រថាមពលខ្យល់ធំជាងគេបំផុត នៅលើពិភពលោកមួយនេះ តាមផែនការនឹងអាចបញ្ចប់ទៅនៅក្នុងឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការស្តារឡើងវិញ នូវបរិស្ថានដែលងាយរងគ្រោះពីការរាតត្បាតកូវីដ១៩។

គ្រោងការណ៍នេះផងដែរ ក៏ត្រូវបានគេមើលឃើញថា ជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយនៅក្នុងអាណត្តិ របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ដែលលោករំពឹងទុកថា នឹងអាចនាំឲ្យកូរ៉េក្លាយទៅជាប្រទេស ដែលបញ្ចប់ការពឹងផ្អែកទាំងស្រុង ទៅលើវិស័យថាមពល ហ្វូស៊ីលឲ្យបានក្នុងឆ្នាំ២០៥០។

លោក Moon ដែលបានចូលរួមក្នុងពិធីបើក ការដ្ឋានសម្ភោធនៅក្នុងទីក្រុង Sinan ដែលត្រូវបានគេដឹងដែរថា នឹងក្លាយទៅជាកន្លែងដែល អាចផលិតថាមពលអគ្គិសនី បានរហូតទៅដល់ ៨,២ជីហ្គាវ៉ាត់នាពេលខាងមុខ៕

ប្រែសម្រួល៖ ស៊ុន លី

To Top