ប៉េកាំង៖ វាត្រូវការចក្ខុវិស័យភាពក្លាហាន និងប្រាជ្ញាដើម្បីស្ដារឡើងវិញ នូវភាពធម្មតានៃទំនាក់ទំនងទ្វេភាគី ដ៏សំខាន់បំផុតមួយរបស់ មហាអំណាចពិភពលោក ដែលឥឡូវនេះស្ថិតនៅក្នុង ពេលវេលាដ៏សំខាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។
ដូចគ្នានឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសនានាដែរវាជារឿងធម្មតា សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលមានភាពខុសគ្នាខ្លះ។ ដំណោះស្រាយល្អបំផុត សម្រាប់ភាគីទាំងសងខាង គឺត្រូវប្រកាន់យកវិធីសាស្រ្ត ប្រកបដោយហេតុផលវិជ្ជមាន និងស្ថាបនា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយ ស្ថេរភាពនៃទំនាក់ទំនងទ្វេភាគី។
តាមរយៈការសហការគ្នាប្រទេសចិន និងសហរដ្ឋអាមេរិក អាចសម្រេចបាននូវរឿងរ៉ាវអស្ចារ្យជាច្រើន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។
អ្នកការទូតជាន់ខ្ពស់ចិនលោក Yang Jiechi បានជួបសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលក្នុងអំឡុងពេលនោះលោកទាំងពីរបានឲ្យដឹងថា ទំនាក់ទំនងទ្វេភាគីមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសទាំងពីរ និងពិភពលោក ហើយពួកគេមានឆន្ទៈក្នុងការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងស្ថាបនា។
ការសន្ទនាគឺចាំបាច់ ប៉ុន្តែថាតើចិន – អាមេរិក ទំនាក់ទំនងអាចវិលត្រឡប់មកវិញ ដោយផ្អែកលើបទថាតើរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក នឹងគោរពខ្សែបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនង ទ្វេភាគីដែរឬយ៉ាងណា។
ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសចិន – សហរដ្ឋអាមេរិក បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរហើយ ក៏បានលើកកម្ពស់សន្តិភាព និងវិបុលភាពពិភពលោកផងដែរ។ ទោះយ៉ាងណាក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ គេឃើញមានវោហារសាស្ត្រប្រឆាំងចិនច្រើនពេក ហើយថែមទាំងស្អប់ពីអ្នកនយោបាយអាមេរិក មួយចំនួនទៀតផងដែរ ៕
ដោយ ឈូក បូរ៉ា