ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននឹងកំពុងសាងសង់ យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុក នាដំណាច់ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការការផ្សាយ របស់រដ្ឋបាលខេត្តសៀមរាប។
កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន៖
១. ផ្លូវ អ៊ុ ឃុន( ផ្លូវជាប់ខាងត្បូង គណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា)
២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី
៣. ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប
៤. ផ្លូវវត្តរាជបូព៍ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា
៥. ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស
៦. ផ្លូវ ៣០ម៉ែត្រ
៧. ផ្លូវស្តុបទន្លេសាប ទៅជើង
៨.កំណាត់ផ្លូវវាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )
ដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបានបិទខ្លះ ត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវ ដែលអាចបញ្ចៀសចរាចរណ៍បាន ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអធ្យាស្រ័យ ពីពលរដ្ឋដែលបានធ្វើចរាចរណ៍ នៅតាមដងផ្លូវក្នុងក្រុង សំខាន់ផ្លូវទាំង៣៨ខែ្ស ខណៈផ្លូវមួយចំនួន ត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប៕