វ៉ាស៊ីនតោន៖ សហព័ន្ធទូរទស្សន៍ និងភាពយន្ដអាមេរិក (SAG-AFTRA) បានអនុម័តសេចក្តីសម្រេចមួយ ដោយបដិសេធជាដាច់ខាត នូវពាក្យសុំចូលម្តងទៀត ជាសមាជិកម្ដងទៀតរបស់ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដំណោះស្រាយដែលត្រូវបានអនុម័ត នៅក្នុងវីដេអូឃ្លីបមួយកាលពីថ្ងៃសៅរ៍ ដោយក្រុមប្រឹក្សាជាតិរបស់សហព័ន្ធ បានលើកឡើងពីការព្រួយបារម្ភដូចគ្នា ដែលជំរុញឱ្យមានការចោទប្រកាន់ ខាងវិន័យដំបូងប្រឆាំងនឹងលោក ត្រាំ ជាពិសេសភាពមិនស្មោះត្រង់របស់លោក ចំពោះសមាជិកអ្នកសារព័ត៌មានរបស់សហជីព និងមិនគោរពតម្លៃ និងសុចរិតភាពរបស់សហជីព” ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយលោក Gabrielle Carteris ប្រធាន SAG-AFTRA បានលើកឡើងថា“ ការរារាំងលោក ដូណាល់ ត្រាំ មិនឱ្យចូលរួមជាមួយ SAG-AFTRA គឺមិនត្រឹមតែជាជំហាននិមិត្តរូបនោហទេ” ។
លោក Carteris បានបន្ថែមទៀតថា “វាគឺជាសេចក្តីថ្លែងការណ៍ ដែលថាការគំរាមកំហែង ឬការញុះញង់បង្កអន្តរាយដល់សមាជិកដទៃទៀត នឹងមិនត្រូវបានអត់អោនឲ្យនោះទេ ការវាយប្រហារប្រឆាំងមួយ គឺជាការវាយប្រហារប្រឆាំង នឹងមនុស្សទាំងអស់គ្នា” ។
សហជីព ធ្លាប់ជាសមាជិករបស់ក្រុមហ៊ុន SAG-AFTRA ចាប់តាំងពីឆ្នាំ១៩៨៩។ សហជីពតំណាងឲ្យអ្នកសម្ដែងខ្សែភាពយន្ត និងទូរទស្សន៍អ្នកសារព័ត៌មាន សិល្បករ និងអ្នកជំនាញខាងសារព័ត៌មានប្រមាណ ១៦០,០០០ នាក់។
ក្រុមប្រឹក្សាជាតិរបស់ SAG-AFTRA ខណៈពេលប្រជុំនៅក្នុងសម័យប្រជុំ ពិសេសកាលពីខែមុនបានរកឃើញ “បុព្វហេតុដែលអាចកើតមាន” ដែលលោក ត្រឍ បានរំលោភលើរដ្ឋធម្មនុញ្ញរបស់សហជីព” ហើយបានបញ្ជាឱ្យមានបញ្ហានេះ ដោយគណៈកម្មាធិការវិន័យរបស់ SAG-AFTRA ។
ការចោទប្រកាន់បានដកស្រង់តួនាទី របស់អតីតប្រធានាធិបតីអាមេរិក ក្នុងការញុះញង់ការវាយប្រហារ ទៅលើវិមានអាមេរិកកាពីតូល កាលពីថ្ងៃទី៦ ខែមករា និង “គាំទ្រដល់យុទ្ធនាការមិនត្រឹមត្រូវ នៃព័ត៌មានមិនពិត ដែលមានគោលបំណងធ្វើឱ្យមានការភ័ន្តច្រឡំ និងចុងក្រោយគំរាមកំហែង ដល់សុវត្ថិភាពរបស់អ្នកសារព័ត៌មាន ដែលពួកគេភាគច្រើនជា សមាជិក SAG-AFTRA” ៕
ដោយ ឈូក បូរ៉ា