ព័ត៌មានអន្តរជាតិ

រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ ប៉ូលីសឈានទៅដល់ការបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ

បរទេស៖ នៅថ្ងៃចន្ទប៉ូលីស នៅប្រទេសមីយ៉ាន់ម៉ា ក្នុងទីក្រុង Nay Pyi Taw បានឈានទៅដល់ការប្រើប្រាស់ ការបាញ់ទឹកទៅលើក្រុមកម្មករជាច្រើនរយនាក់ ដែលកំពុងនាំគ្នាធ្វើការបាតុកម្ម ប្រឆាំងទៅនឹងរដ្ឋប្រហារ របស់យោធានាពេលកន្លងមក ។

បាតុកម្មដែលត្រូវបានគេដឹងថា បានឈានចូលទៅដល់ថ្ងៃទី៣ នៅតាមដងផ្លូវនានាបាននាំគ្នាធ្វើការ អំពាវនាវឲ្យមានការដោះលែងលោកស្រី Aung San Suu Kyi និងធ្វើឲ្យប្រជាធិបតេយ្យអាច បានស្តារឡើងវិញនៅក្នុងប្រទេស។

គួរឲ្យដឹងដែរថា កន្លងមកទូរទស្សន៍របស់រដ្ឋជាច្រើន ក៏បានធ្វើការចេញផ្សាយព្រមានទៅហើយថា ប្រសិនបើក្រុមបាតុករនឹងឈានទៅដល់ សកម្មភាពដែលអាចប៉ះពាល់ដល់សុវត្ថិភាព
សាធារណៈនោះអជ្ញាធរនឹង ប្រើប្រាស់កម្លាំងស្របទៅតាមច្បាប់របស់ប្រទេស។

រំលឹកដែរថាកាលពីសប្តាហ៍មុន យោធាបាននាំគ្នាធ្វើរដ្ឋប្រហារ ចាប់ឃាត់ខ្លួនមេដឹកនាំលោកស្រី Suu Kyi ដោយបានលើកឡើងថា មានការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត
ជ្រើសរើសប្រធានាធិបតីកាលពីគ្រាមុន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top