ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានឲ្យដឹងថា ទំនាក់ទំនងចិន – វៀតណាម កំពុងឈរនៅចំណុច ចាប់ផ្តើមជាប្រវត្តិសាស្ត្រថ្មីមួយ ហើយចិនមានឆន្ទៈ ធ្វើការជាមួយវៀតណាម ដើម្បីជំរុញឱ្យមានការ អភិវឌ្ឍឥតឈប់ឈរ នៃចំណងទាក់ទងទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។
លោកប្រធានាធិបតី ស៊ី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយសមភាគីរបស់លោក គឺលោកង្វៀន ភូត្រុងអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម។
ប្រមុខរដ្ឋចិន បានបន្ថែមទៀតថា ត្រៀមខ្លួនជាស្រេចដើម្បីចូលរួម ជាមួយប្រទេសវៀតណាមដើម្បីពង្រឹង ការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងរក្សាតួនាទីណែនាំនយោបាយ និងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ។
លោកបានអបអរសាទរលោក ភូត្រុង ម្តងទៀតលើការបោះឆ្នោតរបស់លោក ក្នុងនាមជាអគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ដោយកត់សម្គាល់ថាសន្និបាតសភាជាតិ នីតិកាលទី១៣ ទទួលបានជោគជ័យដែលបានកំណត់ គោលដៅអភិវឌ្ឍន៍សម្រាប់ដំណាក់កាលថ្មីនេះ មានអត្ថន័យធំធេងណាស់ ៕
ដោយ ឈូក បូរ៉ា