ព័ត៌មានជាតិ

អ្នកចាក់វ៉ាក់់សាំងកូវីដ១៩ រួចរាល់ កាលពីម្សិលមិញមានជាង៣០០នាក់់ ក្នុងចំណោមអ្នកស្នើចាក់ជាង៤០០នាក់

ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជាបានបញ្ជាក់ថាក្នុងរយៈ ពេល១ថ្ងៃពេញកាលពីថ្ងៃទី១០ កុម្ភៈ ម្សិលមិញនៃការចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ប្រទេសចិន ឈ្មោះស៊ីណូហ្វាម (Sinoharm) អ្នកស្នើសុំចាក់មានចំនួន៤២៥នាក់ ចំណែកអ្នកបានចាក់រួចរាល់មាន ៣៣៩នាក់ (ស្រី៧៥នាក់)។

លោកស្រីអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២១ថាសរុបអ្នកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១៖មានចំនួន៤២៥នាក់ (ស្រី ១០៤នាក់) ។

អ្នកបានចាក់វ៉ាក់សាំងរួច៖ ៣៣៩នាក់ (ស្រី ៧៥នាក់)។ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ៨៦នាក់ (ស្រី ២៩នាក់)។
ក្រសួងក៏បានជម្រាបជូនសាធារណជនទាំង អស់ឲ្យបានជ្រាបពីកម្មវិធីចាក់វ៉ាក់ សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃជាបន្តបន្ទាប់ ទៀត ដែលមានដូចខាងក្រោមនេះ ៖

១. ឥស្សរជន និងអ្នកដែលមិនទាន់បានចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សូមលោក លោកស្រី ដែលនៅក្នុងក្រុមដែលក្រសួងសុខាភិបាល បានជូន ព័ត៌មានកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចហើយនោះ ហើយដែលមិនទាន់បានអញ្ជើញទៅចាក់វ៉ាក់ សាំងកូវីដ-១៩សូមអញ្ជើញទៅចាក់តាមទីកន្លែង ដែលក្រសួងសុខាភិបាលបានជូនព័ត៌មានកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចហើយ។

២. ក្រុមខាងក្រោមនេះ ដែលមានអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ សូមអញ្ជើញទៅចាក់វ៉ាក់សាំង កូវីដ-១៩ មានដូចតទៅ៖

ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដែលជាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សូមចាត់ចែងចាក់ជូន បុគ្គលិករបស់ខ្លួនឲ្យបានគ្រប់ៗគ្នានៅតាមទីតាំងរៀងៗខ្លួន។

មន្ទីរពេទ្យកុមារជាតិ (លោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស ០១១ ៨១១ ១៣២) ៖ សម្រាប់ក្រុម គ្រូពេទ្យនៅតាមមន្ទីរពេទ្យព្រះកុសមៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈជាតិ កំចាត់រោគរបេង និងហង់សិន ទាំងអស់ ដែលត្រូវចែកពេលគ្នាទៅចាក់ កុំឲ្យរាំងស្ទះដល់
ដំណើរការមន្ទីរពេទ្យ។
មន្ទីរពេទ្យកាល់ម៉ែត (ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សមាជិកព្រឹទ្ធសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។
មន្ទីរពេទ្យព្រះអង្គឌួង (ឯកឧត្តមសាស្រ្តាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឯកឧត្តមសាស្រ្តាចារ្យ អ៊ី ម៉េង ០៧៨ ៩៩៧ ៩៧៨ កងកម្លាំងនគបាលជាតិនៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញទាំងអស់។
ក្រសួងបានសម្គាល់ ថាការចាក់វ៉ាក់សាំងកូវីដ -១៩ នេះ ត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការចាប់ពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១៧:០០នាទីល្ងាច (ដោយសម្រាកពិសារអាហារថ្ងៃត្រង់ពីម៉ោង១២:00នាទីដល់ម៉ោង ១៤:០០នាទី)។

ឥស្សរជន និងអ្នកដែលបានចាក់ដូសទី១រួចហើយ សូមអញ្ជើញទៅចាក់ដូសលើកទី២ នៅតាម ទីកន្លែងដែលខ្លួនបានចាក់លើកទី១ (ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២៨ (មិនឲ្យលើសពីថ្ងៃទី២៨) គិត បន្ទាប់ពីថ្ងៃដែលបានចាក់លើកទី១)។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីក្រុមអាយុពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ផ្សេងៗ ទៀត ដែលនឹងសូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅពេលក្រោយៗទៀត។

សូមបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងក្រុមអាទិភាពផ្សេងៗទៀតនោះ ដែលស្ម័គ្រចិត្តចាក់វ៉ាក់ សាំងកូវីដ-១៩ មេត្តាអធ្យាស្រ័យ ប្រសិនបើមិនទាន់ដល់វេនរបស់ខ្លួនទេនោះ សូមមេត្តារងចាំបន្តិចសិន ដោយសារវ៉ាក់សាំងមានចំនួន កំណត់នៅពេលនេះ និងដើម្បីឲ្យអ្នកដែលបានស្ម័គ្រចិត្តចាក់រួចហើយនោះ មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ ដូសលើកទីពីរទៀតផងដែរ៕

To Top