បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin Jr នៅថ្ងៃសៅរ៍បាននិយាយថា ប្រទេសហ្វីលីពីន “ ផ្តាច់ខ្លួន” ចេញពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យប្រទេសមីយ៉ាន់ម៉ាដោះលែងលោកស្រីអ៊ុងសានស៊ូជី និងមេដឹកនាំប្រជាធិបតេយ្យផ្សេងទៀត។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ពីសារព័ត៌មាន Al Jazeera និង Reuters គឺមាន ប្រទេសរុស្ស៊ី និងចិន គឺ “មិនលេងចូល ” ជាមួយនឹងដំណោះស្រាយ មិនមែន “ ផ្តាច់ទំនាក់ទំនង” ដូចដែលបានប្រើដោយ លោក Locsin និង ក្រសួងកិច្ចការបរទេសឡើយ។
លោក Locsin បានធ្វើការប្រកាសនៅលើបណ្តាញសង្គម Twitter ដោយបន្ថែមថាប្រទេសនេះចូលរួមជាមួយប្រទេសចិនរុស្ស៊ី វ៉េណេស៊ុយអេឡា និងបូលីវី ក្នុងការដកខ្លួនចេញពីដំណោះស្រាយដែលត្រូវបានអនុម័តដោយវេទិកាក្រុងហ្សឺណែវដែលមានសមាជិក ៤៧ ប្រទេសដោយមិនបានបោះឆ្នោត។
អ្នកការទូតកំពូលរបស់ហ្វីលីពីនរូបនេះបាននិយាយផងដែរថា ប្រទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍ដ៏រឹងមាំមួយស្តីពីបញ្ហា ដែលត្រូវបានបញ្ជូនដោយសារកំណត់ត្រា៕
ប្រែសម្រួលៈ ណៃ តុលា