ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់សាឡាង ឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ខណៈសព្វថ្ងៃនេះ កំពុងជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ខ្លាំង ត្រង់ចំណុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ )។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភំ្នពេញ ក៏គ្រោងនឹងស្ថាបនា ស្ពានបេតុងមួយខ្សែបន្ថែមទៀត ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឲ្យលំហូរចរាចរណ៍ ក្នុងតំបន់នេះល្អប្រសើរ ។
នេះបើតាមការចុះផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសលោកនិងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យទីតាំងដាក់សាឡាង នៅព្រឹកថ្ងៃ១៧ កុម្ភៈ៕