ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសូមការយោគយល់ពីប្រជាពលរដ្ឋ ដែលស្នើមកកាន់សម្តេចតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកឲ្យជួយ ដោះស្រាយបញ្ហាកង្វល់នានា ដែលក្រុមការងាររបស់សម្តេចមិនទាន់ បានដោះស្រាយចប់រួចរាល់នៅខែមករា ។ នេះបើតាមការបង្ហាញ ក្នុងហ្វេសប៊ុកសម្តេច។
ជាធម្មតាក្រុមការងារតាមដាន ហ្វេសប៊ុកសម្តេចបានទទួលក្តីកង្វល់នានា ដើម្បីឲ្យជួយដោះស្រាយបញ្ហាជារៀងរាល់ខែ ប៉ុន្តែសម្រាប់ខែមករា កន្លងមកនេះ ក្រុមការងារមិនទាន់បានបញ្ចប់ការ ដោះស្រាយឲ្យពលរដ្ឋរួចរាល់នៅឡើយទេ ។
ប៉ុន្តែទោះបីជាយ៉ាងណាសម្តេចអះអាងថា នឹងខិតខំសហការ និងជំរុញ ដើម្បីឈានទៅបញ្ចប់កិច្ចការ នៅសេសសល់នេះជាបន្តទៀត។
សូមបញ្ជាក់ថា សម្រាប់ខែមករា ក្រុមការងារទទួលបន្ទុកដោះស្រាយ កង្វល់ពលរដ្ឋបានទទួលបណ្តឹងពី ម្ចាស់គណនីហ្វេសប៊ុកចំនួន ១២៦អាខោន ក្នុងនោះបានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីហ្វេសប៊ុក៥០ និងកំពុងដោះស្រាយទាំងនៅសល់ ពីខែមុនចំនួន ២៨៧ករណី ៕