ព័ត៌មានអន្តរជាតិ

ហ្សាកាតា៖ ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យមានការ​ជន្លៀសពលរដ្ឋ ទីក្រុងច្រើនពាន់នាក់

បរទេស៖ យោងតាមការបញ្ជាក់ ដោយទីភ្នាក់ងារ គ្រប់គ្រងអាកាសធាតុ របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កទៅជាទឹកជំនន់ ជន់លេចតំបន់មួយចំនួន នៃរដ្ឋធានីហ្សាកាតា ហើយមកដល់ពេលនេះ ពលរដ្ឋរាប់ពាន់នាក់ ត្រូវបានជន្លៀសខ្លួនចេញ។

ពលរដ្ឋទីក្រុងហ្សាកាតា ចំនួនប្រមាណជា ១៣៨០នាក់ ត្រូវបានជន្លៀសចេញ ពីផ្ទះរបស់ពួកគេ ដោយសារតែទឺកជំនន់ បានកើនឡើង ក្នុងកម្រិត១,៨ម៉ែត្រ នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត ហើយកងកម្លាំងរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីធ្វើកិច្ចការងារជន្លៀសនេះ។

តាមការបញ្ជាក់របស់ទីភ្នាក់ងារ គ្រប់គ្រងអាកាសធាតុដដែល បានអះអាងដែរថា ទោះបីជាយ៉ាងណាក្តី អាកាសធាតុអាក្រក់បែបនេះ នឹងអាចបន្តកើតឡើងបន្តទៀត នៅសប្តាហ៍ក្រោយ ទៅលើរដ្ឋធានី ដែលមានពលរដ្ឋរស់នៅ ប្រមាណជា ១០លាននាក់មួយនេះ។

គួរឲ្យដឹងដែរថាហេតុការណ៍ ទឹកជំនន់ដ៏អាក្រក់នេះ បានកើតឡើង នៅចំពេលដែល​ឥណ្ឌូនេស៊ី កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ទៅលើសេដ្ឋកិច្ច ដោយសារតែបញ្ហាកូវីដ ហើយក៏ត្រូវបានជាប់ឈ្មោះ ជាប្រទេសដែលមានអ្នកស្លាប់ ដោយសារកូវីដច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top