វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចពិភាក្សា អំពីការស្នើសុំបញ្ចេញជំនួយថវិកាដល់អ៊ីរ៉ង់ ដែលត្រូវបានធ្វើឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនទាន់មានកញ្ចប់ជំនួយថវិកាណាមួយ ត្រូវបានផ្ទេរនៅឡើយទេ។
លោក Ned Price បានលើកឡើងថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើសម្ព័ន្ធមិត្ត បានពិភាក្សាគ្នារួចហើយ ប៉ុន្តែបានកត់សម្គាល់ថា មិនមានប្រាក់ត្រូវបានផ្ទេរ ទៅកាន់អ៊ីរ៉ង់នៅឡើយទេ។
មន្ត្រីនាយកដ្ឋានរូបនោះ បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅពេលសួរ ថាតើក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាអំពីការផ្ទេរមូលនិធិអ៊ីរ៉ង់ ដែលអាចធ្វើនៅកូរ៉េខាងត្បូង ។
ការកត់សម្គាល់នេះធ្វើឡើង បន្ទាប់ពីទីក្រុងសេអ៊ូល បានឲ្យដឹងថា ខ្លួនអាចនឹងមិនទុកចិត្តទៅលើមូលនិធិអ៊ីរ៉ង់ បន្ទាប់ពីមានការពិគ្រោះយោបល់ ជាមួយសហរដ្ឋអាមេរិក។
មូលនិធិអ៊ីរ៉ង់ប្រមាណ ៧ ពាន់លានដុល្លារ ត្រូវបានជាប់គាំងនៅធនាគារកូរ៉េខាងត្បូង ដោយសារតែការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមាន នៅពេលក្រុងវ៉ាស៊ីនតោន ដកខ្លួន ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរពហុភាគីរបស់ខ្លួន ជាមួយទីក្រុងតេរ៉ង់ ដែលហៅថា ផែនការសកម្មភាពរួមនៅខែឧសភា ឆ្នាំ២០១៨ ។
អ៊ីរ៉ង់ បាននិងកំពុងដាក់សម្ពាធ លើកូរ៉េខាងត្បូងឱ្យបើកលុយវិញ ហើយចាប់តាំងពីពេលនោះ មកតម្រូវការរបស់ខ្លួន បានកើនឡើងនៅពេល ដែលខ្លួនចាប់បាននាវាដឹកប្រេងកូរ៉េខាងត្បូង និងសមាជិកនាវិក ២០ នាក់នៅឯឆ្នេរសមុទ្ររបស់ខ្លួន នាពេលកន្លងទៅ៕ ដោយ៖ ឈូក បូរ៉ា