ព័ត៌មានអន្តរជាតិ

ឆាកប្រយុទ្ធរវាងប៉ូលិស និងទីភ្នាក់ងារប្រតិបត្តិការ គ្រឿងញៀននៅហ្វីលីពីន បណ្តាលឲ្យស្លាប់និងរបួសមន្ត្រីប៉ូលិស ៦នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិសចំនួន ២នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលបាញ់ ប្រហារតដៃគ្នារវាងប៉ូលិស និងទីភ្នាក់ងារប្រតិបត្តិការគ្រឿងញៀន របស់ប្រទេសហ្វីលីពីន (PDEA) នៅខាងក្រៅផ្សារទំនើបមួយកន្លែង នៅរដ្ឋធានីម៉ានីល កាលពីយប់ថ្ងៃពុធ ។

អគ្គបញ្ជាការប៉ូលិស Vicente Danao ដែលជាប្រធានការិយាល័យប៉ូលិស ប្រចាំតំបន់រដ្ឋធានីជាតិ បានថ្លែងថា អ្នករងរបួស ក្នុងនោះរាប់ទាំងមន្ត្រីប៉ូលិសចំនួន ១នាក់ និងទីភ្នាក់ងារ PDEA ចំនួន ៣នាក់ ។

លោក Derrick Carreon អ្នកនាំពាក្យមកពី PDEA បានប្រាប់ឲ្យដឹងនៅក្នុង បទសម្ភាសន៍មួយជាមួយទូរទស្សន៍ថា ទីភ្នាក់ងារគ្រឿងញៀន ត្រូវបានចូលរួមក្នុងប្រតិបត្តិការទិញនិងលក់ នៅឯផ្សារទំនើប នៅជាយក្រុង Quezon នៅពេលនោះមានការបាញ់ប្រហារគ្នាកើតឡើង ។

នៅមហោស្រពបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគ្រប់គ្រងនៅមហោស្រព បានបញ្ជាក់ថា ការបាញ់ប្រហារគ្នាបានកើតឡើង នៅវេលាម៉ោង៦និង០០នាទីយប់ ម៉ោងក្នុងស្រុក ។ “យើងបានជួយសង្គ្រោះអ្នក ដែលពាក់ព័ន្ធនៅមហោស្រព ដូច្នេះ អ្នកលក់ដូរទាំងអស់ដែល នៅខាងក្នុងនោះមានសុវត្ថិភាព” ។

ប៉ូលិសបាននិយាយថា អ្នករងរបួសក្នុងនោះមកពីប៉ូលិសជាតិហ្វីលីពីន (PNP) និង PDEA ជាអ្នកដែលចាប់ផ្តើមបាញ់ប្រហារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top