ព័ត៌មានអន្តរជាតិ

តួកគីនិងលីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដែនសមុទ្រនៅ សមុទ្រមេឌីទែរ៉ានេ

បរទេស៖ ប្រទេសតួកគីនិងរដ្ឋាភិបាល ដែលអន្តរជាតិទទួលស្គាល់របស់ លីប៊ី នាពេលថ្មីៗនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ស្តីពីព្រំដែនសមុទ្រ នៅសមុទ្រមេឌីទែរ៉ានេ ក៏ដូចជាកិច្ចព្រមព្រៀងមួយ ស្តីពីការពង្រីកសហប្រតិបត្តិការ សន្តិសុខនិងយោធា។

នៅពេលភ្លាមៗនេះ តាមសេចក្តីរាយការណ៍ នៅមិនទាន់មានសេចក្តីលម្អិតស្តីពី កិច្ចព្រមព្រៀងដែនសមុទ្រ ដែលអាចនឹងបន្តឲ្យមានជម្លោះ កាន់តែស្មុគស្មាញបន្ថែមទៀត ជុំវិញរឿងរុករកថាមពល នៅក្នុងសមុទ្រមេឌីទែរ៉ានេខាងកើត ជាទីដែលតួកគីខួងយកប្រេង ធ្វើឲ្យទីក្រុងអាតែន និងសហភាពអឺរ៉ុបខឹងសម្បារ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសតួកគី កាលពីពីរសប្ដាហ៍មុន ដើម្បីពិន័យប្រទេសនេះ សម្រាប់ការខួងយកប្រេង នៅក្បែរតំបន់ឆ្នេរនៃប្រទេសស៊ីប បំពានតំបន់សេដ្ឋកិច្ចដែនសមុទ្រ ដែលបង្កើតឡើងនៅក្បែរកោះដែលគេបំបែកចែកគ្នាមួយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top