ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅ UN ប្តឹងដល់ស្ថាប័ន ពិភពលោក ឲ្យចាត់វិធានការបញ្ចប់ ការធ្វើរដ្ឋប្រហារ យោធា

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Kyaw Moe Tun អគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ (UN)បានថ្លែងអំពីការបោះឆ្នោតរដ្ឋាភិបាលស៊ីវិលរបស់ប្រទេស ដែលត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយបានប្តឹងដល់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដើម្បីចាត់វិធានការណាមួយដែលចំាបាច់ប្រឆំាងនឹងយោធាមីយ៉ាន់ម៉ា  ដើម្បីរក្សាបានលទ្ធិប្រជាធិបតេយ្យដល់ប្រទេសអាស៊ីអាគ្នេយ៏មួយនេះ។

លោកបានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក១៩៣រូប បន្ទាប់ពីប្រេសិតពិសេសរបស់អគ្គលេខាធិការអគ្គលេខាធិការ Antonio Guterres ដែល លោក Christine Schraner Burgener បានព្រមានថា គ្មានប្រទេសណាមួយគួរតែទទួលស្គាល់ ឬធ្វើឱ្យរបបយោធាភូមា មានភាពស្របច្បាប់នោះទេ ហើយរាល់កិច្ចប្រឹងប្រែងត្រូវតែធ្វើឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។

លោក Kyaw Moe Tun បានថ្លែងទៅកាន់សំឡេងទះដៃ និងការសរសើរពីលោកខាងលិចថា “យើងត្រូវការសកម្មភាពខ្លាំងក្លាបន្ថែមទៀតពីសហគមន៍អន្តរជាតិដើម្បីបញ្ចប់ការធ្វើរដ្ឋប្រហារយោធា បញ្ឈប់ការគាបសង្កត់ប្រជាជនស្លូតត្រង់ប្រគល់អំណាចរដ្ឋជូនប្រជាជន និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ” ។

ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីកងទ័ពបានដណ្តើមអំណាច និងឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី បន្ទាប់ពីយោធាបានត្អូញត្អែរពីការក្លែងបន្លំ នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top