ភ្នំពេញ ៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេស បានចូលទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរ ចំនួន២,៩៨១នាក់ និងទទួលចំណូលបាន សរុប១២២,៣៥៧ដុល្លារ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
ក្នុងនោះ រយៈពេល ២ខែ ឆ្នាំ២០២១ មានភ្ញៀវទេសចរបរទេស ចំនួន៤,១៩៤នាក់ បានចូលទស្សនានារមណីដ្ឋានអង្គរ និងទទួលចំណូល ចំនួន១៧២,៨២៣ដុល្លារ ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									