បរទេស ៖ គិតមកដល់ពេលនេះ គឺមានរយៈពេលជាង១ខែ ទៅហើយដែលរដ្ឋប្រហារ ដោយយោធានៅមីយ៉ាន់ម៉ា បានកើតឡើងហើយ ជាពិសេសនោះ គឺថា បាតុកម្មពីសំណាក់ពលរដ្ឋ នៅតែបន្តកើតមានឡើង ហើយកាន់តែក្តៅគគុកផងដែរ ដែលឈានទៅដល់មានការ
ស្លាប់បាតុករជាច្រើននាក់ផង ។
ក្នុងតំណាក់កាលកូវីដ នៅឡើយនោះនៅថ្ងៃអង្គារនេះអជ្ញាធរនៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួនបានរកឃើញករណី វិជ្ជមានត្រឹមតែ២០នាក់ ប៉ុណ្ណោះគិតត្រឹមថ្ងៃចន្ទម្សិលមិញ ដែលវាបានធ្វើឲ្យចំនួន អ្នកឆ្លងសរុបនៅទូទាំង ប្រទេសមានទៅដល់ ១៤១ ៩១៦នាក់ ។
ទោះបីជាយ៉ាងណាក្តី គិតមកត្រឹមថ្ងៃចន្ទនេះ គឺមិនមានករណីបាត់បង់ជីវិតឡើយ ប៉ុន្តែករណីស្លាប់សរុប នៅទូទាំងប្រទេស កន្លងមកគឺមានទៅដល់ ៣ ១៩៩នាក់ មកហើយផងដែរ ។
សំណាកប្រមាណជា ២,៤៩លាននាក់ត្រូវបានធ្វើមកដល់ពេលនេះ ហើយអ្នកជាសះស្បើយ ប្រមាណជា ១៣១ ៤៨៧នាក់ត្រូវបានអនុញ្ញាតិ ឲ្យចាកចេញពីមន្ទីរពេទ្ យគិតចាប់តាំងតែពីពេល ដែលប្រទេសមាន រាយការណ៍ករណីឆ្លងដំបូងកាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២០៕
ប្រែសម្រួល៖ស៊ុនលី