បរទេស៖សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងកាន់តបន្ថយចំនួនរួមចំណែក ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ចំពោះអង្គការណាតូ នៅក្នុងកាយវិការ គួរឲ្យកត់សម្គាល់ដ៏ធំមួយ ដែលបានប្រកាសឡើងក្នុងពេលមួយសប្ដាហ៍ មុនជំនួបកំពូលប្រចាំឆ្នាំ របស់អង្គការសម្ពន្ធមិត្តនោះ។
ប្រទេសជាសមាជិក បានព្រមព្រៀងគ្នា ចំពោះរូបមន្តថ្មីមួយន សម្រាប់កិច្ចថវិការួមនៃអង្គការណាតូ ដែលសហរដ្ឋអាមេរិក នឹងចេញប្រាក់ចំនួន ប្រហែល១៦ភាគរយ នៃកញ្ចប់ថវិកាអង្គការ ជាការបន្ថយពីចំនួន២២ភាគរយ នាពេលបច្ចុប្បន្ននេះ គឺកាន់បន្ថយការចំណាយ ប្រហែល១៥០លានដុល្លារ ដែលគ្របដណ្ដប់លើ ប្រាក់ចំណាយរបស់ទីបញ្ជាការ នៅទីក្រុងព្រួចសែល របស់អង្គការណាតូ និងប្រតិបត្តិការយោធា។
មន្ត្រីអង្គការណាតូមិនបញ្ចេញឈ្មោះមួយរូប បាននិយាយកាលពីថ្ងៃពុធថា ប្រទេសសមាជិកអឺរ៉ុបនិងកាណាដា នឹងឃើញចំណែក នៃការចំណាយរបស់ខ្លួនកើនឡើង ស្របពេល ដែលចំណែកចំណាយ របស់អាមេរិកថយចុះ ហើយព័ត៌មាននេះ បានលេចឮឡើងនៅមុនជំនួបកំពូល លើកទី៧០របស់អង្គការណាតូ នៅក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី០៣និងទី០៤ ខែធ្នូ៕
ប្រែសម្រួល៖ប៉ាងកុង