ព័ត៌មានជាតិ

ថ្ងៃទី១៥ មីនា ក្រសួងដែនដី នឹងផ្លាស់ទៅទីតាំងថ្មី ស្ថិតនៅលើដីឡូត៍លេខ២០០៥ ផ្លូវលេខ៣០៧ ខណ្ឌសែនសុខ

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានប្រកាសផ្លាស់ប្តូរទីតាំង ពីទីតាំងចាស់លើដីឡូត៍លេខ៣៧១-៣៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក រាជធានីភ្នំពេញ ទៅទីតាំងថ្មីស្ថិតលើដីឡូត៍ លេខ២០០៥ ផ្លូវលេខ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមលិខិត របស់ក្រសួងផ្សាយនាថ្ងៃ៣ មីនា៕

To Top