ភ្នំពេញ ៖ អ្នកវិភាគ ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលមានវ័យចំណាស់ លោក ឡៅ ម៉ុងហៃ បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លូន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដោយភ្ជាប់រូបភាពរបស់លោក អ៊ូ ច័ន្ទរ័ត្ន ក្នុងលក្ខណៈដៀមដាមថា “មិនឆ្លាត និងមិនអាចទៅដឹកនាំប្រទេសបានទេ បើគ្រាន់តែបង្កើតគណបក្សនយោបាយមួយ គ្រាន់តែសម្រាប់ធ្វើជាគណបក្សប្រឆាំង” ។
លោកបន្តថា មនុស្សឆ្លាតហើយ អាចទៅជាអ្នកនាំប្រទេសបាន គឺបង្កើតគណបក្ស ដើម្បីទៅប្រកួតប្រជែងយកអំណាច ពីប្រជាពលរដ្ឋសម្រាប់យកទៅគ្រប់គ្រង ដឹកនាំប្រទេស ឲ្យបានគ្រាន់បើជាងគណបក្សណាៗទាំងអស់ ។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចុះបញ្ជី គណបក្សកែទម្រង់កម្ពុជាជាផ្លូវការ ៕