ព័ត៌មានអន្តរជាតិ

WHO៖ វ៉ាក់សំាងរបស់ COVAX នឹងចែកចាយដល់ បណ្តាប្រទេសចំនួន២០ ចំនួនជា២០លានកម្រិត

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) បានសហការជាមួយដៃគូរបស់ខ្លួន ដែលដឹកនាំយុទ្ធនាការវ៉ាក់សាំងអន្តរជាតិ ឈ្មោះថា COVAX បានដឹកជញ្ជ្ជនចំនួនជាង២០លានកម្រិតដើម្បីផ្តល់ដល់បណ្តាប្រទេសចំនួន២០ ។ ប្រធានអង្គការសុខភាពពិភពលោកបានថ្លែងដូច្នេះ ។

នៅក្នុងដើមសប្តាហ៍នេះ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជាលើកដំបូង នៅធ្វើនៅទ្វីបអាហ្វ្រិក ដោយប្រើប្រាស់កម្រិតថ្នាំទាំងនោះ ដែលបានផ្តល់ដោយ COVAX ដែលបានចាប់ផ្តើមឡើងនៅក្នុងប្រទេសហ្គាណា និងកូឌឺវ័រ ដែលជាប្រទេសចុងក្រោយបង្អស់ដែលបានដឹកតាមនាវាឆ្ពោះទៅកាន់ប្រទេសចំនួន១៨ដែលភាគច្រើននៅទ្វីបអាហ្រ្វិក ។

លោក Tedros Adhanom Ghebreyesus អគ្គនាយអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅសប្តាហ៍ក្រោយ COVAX នឹងដឹកនាំវ៉ាក់សាំងចំនួន១៤,៤លានកម្រិត និងបន្តផ្តល់ប្រទេសចំនួន៣៨ផ្សេងទៀត ។

គាត់បានថ្លែងថា យ៉ាងណាមិញ ទំហំនៃកម្រិតថ្នាំ នឹងត្រូវចែកចាយតាមរយៈក្រុមហ៊ុន COVAX នៅមានបរិមាណតិចតួច ដែលគ្របដណ្តប់ដល់ប្រមាណ២ភាគរយនៃចំនួនពលរដ្ឋសរុបរបស់ប្រទេសជាច្រើន ដែលទទួលបានវ៉់ាក់សាំងពីក្រុមហ៊ុន COVAX ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top