ព័ត៌មានអន្តរជាតិ

អង្គការ សុខភាពពិភពលោក ព្រមានថា មាន “ដំបៅរលួយធ្ងន់ធ្ងរ” បង្កឡើង ដោយជំងឺឆ្លង រាតត្បាត កូវីដ១៩

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីមកពីអង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងនៅថ្ងៃអង្គារថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបង្កឲ្យមាន “ដំបៅរលួយធ្ងន់ធ្ងរ” ជាងរបួសបង្កឡើង ដោយសង្គ្រាមលោកលើកទី២ទៅទៀត និងបានព្រមានថា នេះជាបច្ច័យចុងក្រោយ ដែលបានរកឃើញរបស់ខ្លួន ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ពិភពលោកបានជួបប្រទះ គឺដំបៅរលួយធ្ងន់ធ្ងរ ដោយសារសង្គ្រាមលោកលើកទី២ ដែលបង្កផលប៉ះពាល់ច្រើន និងដល់អាយុជីវិតមនុស្សជាច្រើន” ។

គាត់បានថ្លែងថា “ហើយឥឡូវនេះ ជំងឺឆ្លងរាតត្បាតកូវីដ១៩បានកើតឡើង ដែលមានទំហំធំបំផុត បានបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្សយ៉ាងច្រើន ស្ទើរទូទាំងពិភពលោក ដែលបានរងនូវផលប៉ះពាល់” ។ ដោយបានបន្ថែមថា ជំងឺឆ្លងរាតត្បាត ក្នុងនោះរាប់បញ្ចូលទាំង ដំបៅរលួយធ្ងន់ធ្ងរ គឺ “ជាសមាមាត្រ និងមានទំហំធំជាងអ្វី ដែលពិភពលោកបានជួបប្រទះ” បន្ទាប់ពីសង្គ្រោះលោកលើកទី២ ។

គាត់បានព្រមានថា “បណ្តាប្រទេសជាច្រើន បានមើលឃើញវាដូច្នេះដែរ និងបានត្រៀមខ្លួនសម្រាប់រឿងនេះ” ។ ភស្តុតាង នៃដំបៅរលួយធ្ងន់ធ្ងរ បានបង្ហាញឲ្យដឹងដោយអង្គការនានា ដូចជា ក្រុមប្រឹក្សាគិលានុបដ្ឋាយិកាជាតិ ដែលបានព្រមានកាលពីថ្ងៃទី១៣ ខែមករា ដែលបានបង្កផលប៉ះពាល់ដោយជំងឺ ឆ្លងរាតត្បាតមកលើសុខភាពខួរក្បាលរបស់ គិលានុបដ្ឋាយិកា ។

លោក Michael Ryan នាយកប្រតិបត្តិកម្មវិធី សង្គ្រោះបន្ទាន់សុខភាពនៃអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា ដំបៅរលួយធ្ងន់ធ្ងរអាច បង្កផលប៉ះពាល់ដោយធ្វើការឆ្លងជំងឺ ដែលវានឹង “បង្កផលវិបាកបំផុតក្នុងការបញ្ឈប់ជំងឺឆ្លងរាតត្បាត” សម្រាប់ផលប៉ះពាល់ដែលកើតឡើង ក្នុងសហគមន៍ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top