ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៤នាក់ទៀតហើយ នាព្រឹកថ្ងៃ១០ មីនានេះ ដែលជាករណីសហគមន៍២០កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ១០ មីនា នេះមានអ្នកឆ្លងសរុបចំនួន ១១២៤នាក់ អ្នកជាសះស្បើយចំនួន៥១៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន ៤៩៣នាក់ ៕