ព័ត៌មានអន្តរជាតិ

រដ្ឋ Alaska អាមេរិកអនុញ្ញាតិ ឲ្យវ៉ាក់សាំង អាចចាក់បានចំពោះ មនុស្សអាយុពី១៦ឆ្នាំបាន

បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះកាសែតចិន ដេលីបានចេញផ្សាយថារដ្ឋ Alaska ដែលត្រូវបានគេដឹងថា ជារដ្ឋដែលទទួលបាន ជោគជ័យបំផុត ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួននោះបានក្លាយទៅ ជារដ្ឋដំបូងផងដែរ ក្នុងការចាក់វ៉ាក់សាំង ទៅដល់ក្រុមមនុស្សស្ថិតនៅក្នុងអាយុ១៦ឆ្នាំឡើង លើផងដែរ។

លោកអភិបាលរដ្ឋ Mike Dunleavy ដែលជាសមាជិកមកពី គណបក្សសាធារណៈបានប្រកាសអំពីច្បាប់ថ្មីនេះកាលពីថ្ងៃអង្គារកន្លងទៅហើយ បញ្ជាក់ដែរថាពលរដ្ឋរបស់ខ្លួនប្រមាណជា
១ភាគ៤មកហើយដែលអាចទទួលបាន វ៉ាក់សាំងដូសដំបូងខណៈដែល ដូសទី២គឺត្រូវបានធ្វើឡើងនៅតែក្នុងទីក្រុង New Mexico នៅឡើយ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះរដ្ឋជាច្រើនរបស់ អាមេរិកនៅតែបន្តជួបប្រទះ បញ្ហាប្រឈមមុខទៅនឹងតំរូវការវ៉ាក់សាំងយ៉ាងច្រើននៅឡើយហើយជាពិសេស គឺតំរូវការផ្នែក អាយុតែម្តង
ដោយក្នុងនោះកត្តាអាយុចាប់ពី១៦ឆ្នាំដល់១៨ឆ្នាំ និងចាប់ពី៦៥ឆ្នាំឡើងទៅនិងក្រុមដែលប្រឈមនឹងភាពប្រថុយប្រថានខ្លាំងជាដើម។

តាមផែនការរបស់រដ្ឋ Alaska ចំពោះវ៉ាក់សាំងដែលផលិត ដោយក្រុមហ៊ុន Moderna និង Johnson&Johnson នឹងអាចអនុញ្ញាតិឲ្យចាក់តែទៅលើ ក្រុមមនុស្សចាប់ពី១៨ឆ្នាំឡើង
ខណៈដែលវ៉ាក់សាំង Pfizer នឹងអាចប្រើប្រាស់ចំពោះ ក្រុមមនុស្សអាយុចន្លោះពី១៦ឆ្នាំឡើងទៅបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top